ABOUT US

Before arriving at the ancient temple of the 10th century, Banteay Srei, famous for its exquisite carvings, tourists rarely miss the more than one century old Khmer house, which provides an opportunity for guests to experience for staying and exploring the history. Of building ancient houses without nails, sheltered in a comfortable natural environment.

The wooden house, high above the pillars, is a kind of rich house of country side, over 85 years old, standing on the left-right side of the entrance of Bong Thom Guest House to welcome guests. The 148-year-old caterpillar house stands on the left, displaying some of the traditional agricultural implements such as rice blowers, rice mills and threshers. Combined with many ancient houses, it is a 109-year-old Sala Chhortean.

Bong Thom's residence is located on the village of Nom Panhok Preah Dak to Banteay Srei temple, which is divided into three traditional Khmer houses: the house of a millionaire over 85 years old, Dongkau house of a 148-year-old house and a 109-year-old Sala Chhortean collected. Purchased from villagers living in Svay Leu Dam Dek and Kampong Cham districts.

I have a nickname (Bong Thom) as the name of my house, and I decided to create a Khmer-style accommodation to develop and preserve old houses by buying old traditional houses to repair. Return and retain the classic style.

Although some of my homes are more than 100 years old, the pillars are still strong and the elaborate ancient carvings still stand out.

Refers to Sala Chhotean, which is used as a large restaurant, was installed and redesigned in 2010, keeping the original condition, just adding new furniture in the traditional Khmer style, and some houses are designed. Kantang house, Pit house and so on.

Surrounded by forests as well as vegetable crops and natural fish ponds to supply the kitchen, the traditional wooden house has become a haven for those who want to experience the experience of sleeping on mats under mosquito nets under the wind. Fan.


មុន ទៅ ដល់ ប្រាសាទ បុរាណ សតវត្សរ៍ ទី ១០ បន្ទាយស្រី ដ៏ល្បីល្បាញ ពីក្បូរក្បាច់ យ៉ាង ល្អ វិចិត្រ ភ្ញៀវទេសចរ ក៏កម្រ រំលង ភ្នែក គយគន់ ផ្ទះ ខ្មែរ ដ៏ចំណាស់ អាយុជាង ១ សតវត្សរ៍ ជា ទី ផ្ដល់ ឱកាស ឲ្យ ភ្ញៀវ មក ភ្លក្ស បទពិសោធ នៃការ ស្នាក់នៅ និង ស្វែងយល់ ពី ប្រវត្ដិ នៃ ការកសាង ផ្ទះ បុរាណ អត់ ប្រើ ដែកគោល ដែល ជ្រក ក្នុង តំបន់ បរិស្ថាន ធម្មជាតិ ប្រកប ដោយ ផាសុខភាព ។

ផ្ទះ ឈើ ខ្ពស់ ផុតពី ដី សសរ មូល ជា ប្រភេទ ផ្ទះ បែប សេដ្ឋី ស្រុកស្រែ អាយុ ជាង ៨៥ ឆ្នាំ ឈរ អែប ខាង ឆ្វេង-ស្ដាំ ដៃ នៃ ច្រកចូល ផ្ទះ ស្នាក់ បងធំ ដើម្បី ស្វាគមន៍ ភ្ញៀវ ។ ផ្ទះ ដង្ខៅ អាយុកាល ១៤៨ ឆ្នាំ ឈរ បង្អួតរាង នៅ ខាង ឆ្វេង ដែល តាំង បង្ហាញ នូវ ឧបករណ៍ កសិកម្ម បុរាណ មួយ ចំនួន ដូចជា កង្ហារ បក់ ស្រូវ ត្បាល់កិនស្រូវ និង ក្ដាបោក ស្រូវ ។មិន ឆ្ងាយ ប៉ុន្មាន ពី ផ្ទះ ដង្ខៅ អគារ ឈើ បុរាណ ដ៏ស្កឹមស្កៃ ប្រវែង ៣ ខ្នង ដែល ជា ការសង់ បញ្ចូល គ្នា នូវ ផ្ទះ បុរាណ ជាច្រើន ខ្នង គឺជា សាលាឆទាន ដែលមានអាយុកាល ១០៩ ឆ្នាំ ។

ផ្ទះ ស្នាក់ បងធំ ស្ថិត នៅ លើ វិថី ភូមិ នំបញ្ចុក ព្រះដាក់ ទៅ កាន់ ប្រាសាទ បន្ទាយស្រី ដែល រំលេច នូវ ផ្ទះ បុរាណ ខ្មែរ បែងចែក ជា ៣ គឺ ផ្ទះ សេដ្ឋី ស្រុកស្រែ អាយុ ជាង ៨៥ ឆ្នាំ ផ្ទះ ដង្ខៅ ១៤៨ ឆ្នាំ និង សាលាឆទាន ចំណាស់ អាយុ ជាង ១០៩ ឆ្នាំ ដែល ត្រូវ បាន ប្រមូល ទិញ ពី អ្នកភូមិ រស់នៅ ស្រុក ស្វាយ លើ ដំដែក និងកំពង់ចាម។

ខ្ញុំ ស៊ូ សាយ ឈ្មោះ ហៅ ក្រៅ (បងធំ) ដូច ទៅ នឹង ឈ្មោះ ផ្ទះ ស្នាក់ របស់ ខ្ញុំ ហើយខ្ញុំក៏បាន សម្រេច ចិត្ត បង្កើត ជា កន្លែង ស្នាក់នៅ បែប ខ្មែរ នេះ ឡើង គឺ ដើម្បី ចង់ អភិវឌ្ឍ និង អភិរក្ស ផ្ទះ ចាស់ៗ ដោយ ប្រមូល ទិញ ផ្ទះ បុរាណ មក ជួសជុល ធ្វើ ឡើង វិញ និង រក្សាទុក នូវ រចនាប័ទ្ម បុរាណ ដដែល។

បើ ទោះ ជា ផ្ទះ ស្នាក់ របស់ ខ្ញុំ ខ្លះ មាន អាយុកាល ជាង ១០០ ឆ្នាំ ក៏ ពិតមែន ក៏ សសរផ្ទះ នៅ រឹងមាំ ហើយ ក្បាច់បុរាណ ដ៏ផ្ចិតផ្ចង់ នៅ តែ អាច សម្គាល់ បាន យ៉ាងច្បាស់ ។

និយាយ សំដៅ ទៅ កាន់ សាលាឆទាន ដែល ប្រើ សម្រាប់ ជា ភោជនីយដ្ឋាន ដ៏ធំ ល្វឹងល្វើយ នេះ ត្រូវ បាន ដំឡើង និង រចនា ឡើងវិញ នៅក្នុង ឆ្នាំ ២០១០ ដោយ រក្សាទុក សភាព ដើម ដដែល គឺ គ្រាន់តែ បន្ថែម នូវ គ្រឿងសង្ហារិម ថ្មីៗ តាម រចនាប័ទ្ម ខ្មែរ បុរាណ ហើយ ផ្ទះ ខ្លះ គឺ រចនា បែប ផ្ទះកន្តាំង ផ្ទះប៉ិត ជាដើម ។

ស្ថិត ក្នុង បរិវេណ ហ៊ុមព័ទ្ធ ទៅ ដោយ ព្រៃឈើ ព្រម ទាំង ដំណាំ បន្លែ បង្ការ និង ស្រះ ចិញ្ចឹម ត្រី ធម្មជាតិ សម្រាប់ ផ្គត់ផ្គង់ ផ្ទះបាយ ផ្ទះ ឈើ បុរាណ បាន ក្លាយ ជា ទីស្នាក់អាស្រ័យ សម្រាប់ អ្នក ចង់ ទទួល បាន នូវ បទពិសោធ គេង លើ កន្ទេល ចង់ មុង ក្រោម ជំនោរ ត្រសៀកៗ បោកបក់ បន្ថែម ដោយ កម្លាំង ខ្យល់ កង្ហារ ។


OUR CHARITY

View Detail

Our Clients say: